ជំនួយស្មារតីសម្រាប់ការរចនាពុម្ភអក្សរខ្មែរយូនីកូដ Kh Template ដោយ​លោក យូ ឡាណា


ខ្ញុំ​សរសេរ​ជំនួយ​ស្មារតី​មួយ​ផ្នែក​នេះ សម្រាប់​អ្នក​ចង់​រៀន​រចនា​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ ដើម្បី​យក​ទៅ​ប្រើ​ក្នុង​កម្មវិធី​រចនា ដូចជា Photoshop, Illustrator, InDesign …ដោយ​យក​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ Kh Boeung_Version 1.20 ដែល​មាន​ស្រាប់ មក​ធ្វើ​ជា​គំរូ ដោយសារ​ពុម្ពអក្សរ​នេះ​តម្រៀប glyph យ៉ាង​ងាយស្រួល​រួចជាស្រេច។

ដើម្បី​អាច​រចនា​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​បាន អ្នក​ត្រូវ​ចេះ ៖

 1. (១) កម្មវិធី​រចនា ដូចជា Photoshop, Illustrator, CorelDraw … សម្រាប់​គូស​តួ​អក្ខរៈ​នីមួយៗ ឬ​គូស​តាម​តួ​អក្សរ (tracing) ដែល​បាន​ព្រាង​លើ​ក្រដាស​រួច​ស្កេន​បញ្ចូល​ក្នុង​កម្មវិធី​ទាំងនោះ។ ប្រសិនបើ តួ​អក្ខរៈ​នោះ មាន​លក្ខណៈ​សាមញ្ញ គេ​អាច​គូស​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​រចនា​ពុម្ព​អក្សរ​តែម្ដង។
 2. (២) កម្មវិធី​រចនា​ពុម្ពអក្សរ ដូចជា FontCreator, Fontllab Studio, FontForg …។
នៅ​ពេល​បើក Kh Boeung_Version 1.20 ក្នុង​កម្មវិធី​រចនា​ពុម្ពអក្សរ FontCreator អ្នក​នឹង​ឃើញ​រូប​ខាង​ក្រោម ហើយ​អ្នក double click លើប្រអប់តួអក្ខរៈនីមួយៗ (ហៅថា glyph)។ បន្ទាប់មក ៖
 • អ្នក​អាច Copy and Past តួ​អក្ខរៈ​ដែល​បាន​គូស​រួច​នៅក្នុងកម្មវិធី Photoshop, Illustrator, CorelDraw ទៅ​ក្នុង​កម្មវិធី​រចនា​ពុម្ពអក្សរ ឬ
 • អ្នក​អាច​ប្រើ​ប៊ូតូង Import image ដើម្បី Import តួ​អក្ខរៈ​​ជា​ហ្វាល​រូបភាព ឬ pdf ដែល​បាន​គូស​និង Save នៅ​ក្នុង​កម្មវិធី Photoshop, Illustrator, CorelDraw ទៅ​ក្នុង​កម្មវិធី​រចនា​ពុម្ពអក្សរ។

ខាងក្រោម​នេះ គឺជា​សេចក្ដី​ពន្យល់​ឬ​បញ្ជាក់​ទីតាំង​តួអក្ខរៈ (ព្យញ្ជនៈ ស្រៈ វណ្ណយុត្តិ ...) មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់ ៖
 • ជើងព្យញ្ជនៈ (រាក់ នៅឆ្នាំ​១៩៩០ អ្នករចនា​ពុម្ព​អក្សរខ្មែរ​បាន​ប្រើ​ពាក្យ “រាក់” និង “ជ្រៅ” សម្រាប់​សម្គាល់​ទីតាំង​ជើង​ព្យញ្ជនៈ និងស្រៈ ុ ូ ួ  “Level 1”) ទាំងអស់​ត្រូវ​ដាក់​ចំ​កណ្ដាល (ធៀប​នឹង​ទទឹង “Width”) តួអក្សរ។ ស្រៈ ុ ូ ួ (រាក់) ត្រូវ​ដាក់​នៅខាង ពីព្រោះ​វា​ត្រូវ ប្រើ​ជាមួយ “រ” និង “វ” ដែរ។
 • ជើង “ញ” សម្រាប់​ពាក្យ “កតញ្ញុតា”៖​ ស្ថិតនៅ glyph $0092 (146)
 • ស្រៈ ុ ូ ួ (“ជ្រៅ Level 2”) សម្រាប់​ពាក្យ​ទាំងឡាយ​ណា ដែល​ពុំមាន​អក្សរ “ណ”៖​ ចាប់ពី glyph $00A9 (169) --> $00AB (171)។ ស្រៈ​ទាំង ៣នេះ មិន​អាច​ដាក់​ឲ្យ​នៅ​ចំ​ពាក់កណ្ដាល​តួអក្សរ​បាន​ទេ ដោយហេតុថា វា​ប្រើ​ជាមួយ​អក្សរ “រ” និង “វ” ដែរ។ ដូច្នេះ​មាន​តែ​រំកិល​ទៅ​ឆ្វេង​បន្តិច ដើម្បី​កុំ​​ឱ្យ​វា​ងាក​ចេញ​ពី​ជើង​ព្យញ្ជនៈ។
 • ជើង “ដ” និង ស្រៈ ុ ូ ួ “ជ្រៅ” សម្រាប់​ពាក្យ “បណ្ដុំ” “បណ្ដូល” ...៖​ ស្ថិតនៅ glyph $00B4 (180) ) --> $00B7 (183)
 • ស្រៈ និង វណ្ណយុត្តិ និង ជើងព្យញ្ជនៈ មួយចំនួន សម្រាប់​អក្សរ “រ” និង “វ” (លើកលែងពាក្យ “រ៉ា និង វ៉ា”)៖​ ចាប់ពី glyph $00CA (194) --> $00E1 (225)
 • ជើងព្យញ្ជនៈ សម្រាប់​អក្សរ “ណ” ឬ​ពាក្យ​ដូចជា “ក្ដារ, ខ្ញាល់ គ្នា។ល។ (លើកលែង ជើង ្ឃ ​្ឈ ​ ្ឍ ​ ្ណ ​្ប ​្យ ​្រ ្ស)៖​ ចាប់ពី glyph $00E2 (226) --> $00F9 (249)។ ជើងព្យញ្ជនៈ “ហ” សម្រាប់ពាក្យ “បញ្ហា, កង្ហារ”
 • មូសិកទន្ត សម្រាប់​ដាក់​លើ​ពាក្យ “ង៉ា ញ៉ា ប៉ា ម៉ា យ៉ា” ស្ថិតនៅ glyph $00FA (250)
 • ត្រីសព្ទ “៊” សម្រាប់​ពាក្យ “អាស៊ាន” ៖​ ស្ថិតនៅ glyph $00FB (251)
 • របាត “៌” សម្រាប់​ពាក្យ “សព៌ាង្គកាយ” ស្ថិតនៅ glyph $00FC (252)
 • ជើងក្អែក “៎” សម្រាប់​ពាក្យ ចា៎ស ស្ថិតនៅ glyph $00FD (253)
 • ជើង​ព្យញ្ជនៈ​ជ្រៅ លើកលែង​ជើង ្ឃ ្ឈ ្ឍ ្ណ ្ប ្យ ្រ ្ស៖​ ចាប់ពី glyph $01B7 (439) --> $01D0 (464)។
 • ស្រៈ ូ ួ ជ្រៅ សម្រាប់​ពាក្យ ត្រូវ ត្រួត ។ល។ ស្ថិតនៅ glyph $01D1 (465) និង glyph $01D2 (466)
 • ជើង ដ ឋ ឌ ណ និង ហ សម្រាប់​ពាក្យ ដែល​មាន​អក្សរ “ណា” ដូចជា “សណ្ដាប់ សណ្ឋាន ចណ្ឌាល បណ្ណាគារ តណ្ហា” ជាដើម៖​ ចាប់ពី glyph $01FE (510) --> $0202 (514)
 • ស្រៈ ុ ូ ួ សម្រាប់ពាក្យ ដែលមានអក្សរ “ណ” ដូចជា “បំណុល សំណូក សំណួរ...”៖​ ចាប់ពី glyph $0203 (515) --> $0205 (517)។ ក្រៅពីនេះ ុ ក៏សម្រាប់ពាក្យ “ង៉ ញ៉ ប៉ ម៉ យ៉” ដាក់​ស្រៈ “ាំ” ង៉ាំ ប៉ាំ ម៉ាំ យ៉ាំ រ៉ាំ វ៉ាំ
 • ជើង “ញ” សម្រាប់​ពាក្យ “វិញ្ញាណ”៖​ ស្ថិតនៅ glyph $02B2 (690)
 • មូសិកទន្ត សម្រាប់​ដាក់​លើ​ពាក្យ “រ៉ា វ៉ា” ស្ថិតនៅ glyph $02B3 (691)
សម្គាល់ ៖ សូម​អាន​បន្ថែម​អំពី​របៀប​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ នៅ​ក្នុង​វេបសាយអក្សរខ្មែរ

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.