ដោះស្រាយ​បញ្ហា​ដំឡើង​កម្មវិធី FontCreator លើ Windows 10 ​ឲ្យ​ប្រើ​បាន​រហូត


សព្វថ្ងៃ​​បើ​លោក​អ្នក​ចង់​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឲ្យ​បាន​លឿន​ចំណេញ​ពេល​វេលា ងាយស្រួល​ប្រើប្រាស់​នោះ​គឺ​គេ​ត្រូវ​ប្រើ​កម្មវិធី High-Logic FontCreator ដែល​ងាយស្រួល​មិន​ស្មុគស្មាញ​ ។ ពេល​យើង​ដំឡើង​កម្មវិធី​និង​ដាក់កូដ Serial Key ហើយក៏​ដោយ តែ​មាន​ពេល​ខ្លះ​ពេល​យើង​ប្រើ​សុខៗ​ស្រាប់តែ​វា​ថា​ Serial Key របស់​យើង​មិន​ត្រឹមត្រូវ ជាហេតុ​អាច​ប្រើ​បាន​តែ ៣០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ!

វិធី​ដោះស្រាយ​នោះ​គឺ​យើង​ត្រូវ​លុប​វា និង​ដំឡើង​​វា​សាឡើងវិញ​
និង​ការពារ​កុំ​ឲ្យ​ផុត​ថ្ងៃ​ប្រើប្រាស់​ម្ដងទៀត​ ​ដោយ​អនុវត្តន៍​តាម​គន្លឹះ​ខាង​ក្រោម​នេះ ៖

១-តម្រូវការ​អនុវត្តន៍​ជាមួយ Windows 10 ៖

  1. កម្មវិធី High-Logic FontCreator 6.2
  2. កម្មវិធី High-Logic FontCreator 6.5

២- អនុវត្តន៍ ៖ 

ក្នុង​ករណី​កម្មវិធី High-Logic FontCreator 6.5 ដែល​លោកអ្នក​បាន​ដាក់ Serial Key តែ​ប្រើ​សុខៗ​ក៏​លោត​ថា​ប្រើ​បាន​តែ ៣០ថ្ងៃ​វិញ​នោះ​គឺ​យើង​ត្រូវ បិទ​អ៊ីនធឺណិតសិន និង​ចាប់ផ្ដើម​ធ្វើ ៖
  1. លុប​កម្មវិធី​ FontCreator 6.5 ចេញ​ពី Windows 10 រួច Restart ម៉ាស៊ីន​កុំព្យូទ័រ 🙄
  2. ដំឡើង​កម្មវិធី FontCreator 6.2 និង​ដាក់ Serial Key រួច Restart ម៉ាស៊ីន​កុំព្យូទ័រ 😂
  3. លុប​កម្មវិធី​ FontCreator 6.2 ចេញ​ពី Windows 10 រួច Restart ម៉ាស៊ីន​កុំព្យូទ័រ 😒
  4. ដំឡើង​កម្មវិធី FontCreator 6.5 និង​ដាក់ Serial Key រួច Restart ម៉ាស៊ីន​កុំព្យូទ័រ 😜

៣- ការពារ​កុំឲ្យ​ផុត​ថ្ងៃ​ប្រើប្រាស់​ទៀត​យើង​ត្រូវ ៖

ដើម្បី​ការពារ​យើង​ត្រូវ​ចូល​ទៅ​បិទ​មុខងារ​ឆែក​ជំនាន់​របស់​កម្មវិធី High-Logic FontCreator ដោយ​ចូលទៅ Tools >> Options

ចុច​លើតាប Advanced និង​នៅ​ត្រង់​កន្លែង Check for updates រើសយក Never ជា​ការ​ស្រេច ។

ជា​ចុង​ក្រោយ ខ្ញុំ​មិន​ដឹង​ថា​វិធី​នេះ​បាន​ប្រសិទ្ធភាព​ចំពោះ​លោកអ្នក​ឬ​ក៏​អត់​ទេ តែ​ខ្ញុំ​ធ្លាប់​បាន​សាកល្បង​រាល់​ដង​ដែល​ពេល​កម្មវិធី​វា​ថា Serial Key ផុត​កំណត់ ។ កាល​មុន​ខ្ញុំ​ធ្លាប់​ឈូស Windows រាល់​ពេល​ដែល​កម្មវិធី​ផុត​កំណត់​ឲ្យ​ប្រើប្រាស់ សួរ​ថា​ល្ងង់​ណាស់​មែនទេ? ហេសហេ 😆
This is the most recent post.
Older Post

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.