របៀប​ពង្រីក និង បង្រួម​តួ​អក្សរ​អង់គ្លេស​នៅ​ក្នុង​កម្មវិធី FontCreator

ក្នុង​គន្លឹះ​នេះ​គឺ​សំខាន់​សម្រាប់​អ្នក​រចនា​ពុម្ព​អក្សរ​ដែល​ចង់​យក​ពុម្ព​អក្សរ​អង់គ្លេស​ផ្សេងៗ យក​មក​ដាក់​ក្នុង​ពុម្ព​អក្សរ​ខ្មែរ​ដែល​មាន​ពុម្ព​អក្សរ​អង់គ្លេស ដើម្បី​ឲ្យ​មាន​ទំហំ​ត្រូវ​គ្នា​ជាមួយ​ពុម្ព​អក្សរ​ខ្មែរ ។

របៀប​ពង្រីក និង បង្រួម​តួអក្សរ​អង់គ្លេស​នៅ​ក្នុង​កម្មវិធី FontCreator


ជំហាន​ទី ១ ៖

ជាដំបូង​ត្រូវ​ដឹង​ថា តួអក្សរ​ធំ​របស់​អង់គ្លេស និង តួអក្សរ​ខ្មែរ “ព្យញ្ជនៈ មាន​កម្ពស់​ប៉ុន្មាន (ឧ. កម្ពស់​តួអក្សរ​ធំ​របស់​អង់គ្លេស 750 ហើយ​តួអក្សរ​ខ្មែរ 1300)។

ក. គណនា​ភាគរយ​ត្រូវ​ពង្រីក
យក 1300 ចែក​នឹង 750 រួច​យក​លទ្ធផល​គុណ​នឹង 100 នោះ​យើង​នឹង​បាន 173.3333 (សូម​យក​តួលេខ​ទសភាគ​ចំនួន ៤ខ្ទង់)។
សម្គាល់ ៖ នៅក្នុង Excel ត្រូវ​វាយ =(1300/750)*100)។

ខ. គណនា​ភាគរយ​ត្រូវ​បង្រួម
យក 750 ចែក​នឹង 1300 រួច​យក​លទ្ធផល​គុណ​នឹង 100 នោះ​យើង​នឹង​បាន 57.6923 (សូម​យក​តួលេខ​ទសភាគ​ចំនួន ៤ខ្ទង់)។
សម្គាល់ ៖ នៅក្នុង Excel ត្រូវ​វាយ =(750/1300)*100)។

ជំហាន​ទី ២ ៖

  1. ជាដំបូង​ត្រូវ select តួអក្សរអង់គ្លេសដែលត្រូវពង្រីក។
  2. បន្ទាប់មក​ចូល Tools ➜ Glyph Transformer យើងនឹងឃើញប្រអប់ Transformer Wizard លេចឡើង ហើយ Option Selected ដិតខ្មៅ។
  3. ពី​ប្រអប់ Available Features សូមយក Outlines ➜ Scale រួចចុចប៊ូតុង➜ ដើម្បី​ឲ្យ​វា​បង្ហាញ​តម្លៃ ភាគរយ ដើម (default) នៅ​ក្នុង​ប្រអប់ Script “Scale (100.00, 100.00) center។
  4. យក​តម្លៃ​លេខ​ដែល​បាន​គណនា​នៅ​ចំណុច “ក” នៃជំហានទី១ (173.3333) មក​វាយ​បញ្ចូល​ក្នុង​ប្រអប់ Horizontal និង Vertical។ ធីក Preserve side bearings ដើម្បី​រក្សា​តម្​លៃវា ឱ្យ​នៅ​ដដែល។
  5. នៅ​ផ្នែក Around សូម​ជ្រើស​យក Fixed point ហើយ​រក្សាទុក (ឬកំណត់) តម្លៃ x និង y ស្មើ​នឹង​សូន្យ។
រួច​ចុច OK ជាការស្រេច។

________________________
ផ្ដល់​គន្លឹះ​ដោយ យូ ឡាណា

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.