មិន​គោរព​កម្មសិទ្ធិបញ្ញា នាំ​ឱ្យ​ម្ចាស់​ពុម្ពអក្ស​រអា​ក្បាល​ធំ ចាកចេញ​ពី​ក្រុម​និង​ជួប​បញ្ហា​ជីវភាព​ - វិទ្យុវាយោ

​សព្វថ្ងៃ ពុម្ពអក្សរ​ខ្មែរ Unicode ត្រូវបាន​ប្រើប្រាស់​ជំនួស​ពុម្ពអក្សរ Khmer Limon យ៉ាង​ទូលំទូលាយ​បំផុត ។ ការវិវដ្តនេះ បាន​បង្កើត​នូវ​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់​ស្ទើរ​គ្រប់​វិស័យ ដើម្បី​បង្កើត​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​នានា រហូត​ធ្លាប់​មាន​ការប្រកាស​ទទួល​ស្គាល់ និង​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក ។​

​ដោយសារតែ​ការវិវដ្តនេះ​ហើយ ទើប​ធ្វើឱ្យ​មាន​ការកកើត​ឡើង នូវ​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ បន្ថែម​លើ​ពុម្ព​ចាស់ៗ ក្នុង​បេសកកម្ម​ធ្វើ​បច្ចុប្បន្នភាព​ពុម្ពអក្សរ​ខ្មែរ ថ្មីៗ ស្អាតៗ ខណៈ​ស្ថាប័ន​ក្រុមហ៊ុន​ខ្លះ​បាន​ទាញ​យក​ប្រាក់​ចំណូល ពី​ចំណែក​មួយ​នៃ​ការយក​ពុម្ពអក្សរ​ទាំងនោះ ទៅ​ប្រើប្រាស់​ដោយ​មិន​បាន​យកចិត្តទុកដាក់ លើ​កម្មសិទ្ធិបញ្ញា ។​

​លោក នៅ សំណាង អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ ឈ្មោះ​អា​ក្បាល​ធំ ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ (Khmer Font Designer Group) ផង​នោះ បានប្រកាស​ចាកចេញ​ពី​ក្រុម បន្ទាប់​ពី​គ្មាន​អ្នក​លើក​ទឹកចិត្ត​គាំទ្រ ដល់​បេសកកម្ម​បង្កើត​ពុម្ពអក្ស​រទាំង​លំបាក អស់​រយៈពេល​ជិត​៧​ឆ្នាំ ។​

​អតីត​ប្រធាន​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​រូបនេះ​បាន​ប្រាប់ថា ក្រុម​ដែល​មាន​សមាជិក​ជិត​១០​នាក់​នោះ ជារឿយៗ តែងតែ​ពិភាក្សា គិតគូ​លើ​ការផលិត​ពុម្ពអក្សរ​ថ្មីៗ ប្លែកៗ ដោយ​ផ្អែក​លើ​ក្បាច់​ខ្មែរ​ជា​គោល និង​ពុម្ពអក្សរ​ខ្លះ ត្រូវបាន​ក្រុម​នេះ​ព្យាយាម​គាស់កកាយ​ចេញពី​គំរូ​គម្រប​សៀវភៅ ឬ​គំរប​ស៊ី​ឌី​ចាស់ៗ​ដែល​បន្សល់​តាំងពី​ជំនាន់​មុនៗ​មក ហើយ ទល់​នឹង​ពេលនេះ មាន​ពុម្ពអក្សរ​ជាង​៥០០​ពុម្ព ដែល​ត្រូវបាន​ផលិត​ចេញ ។ ទោះ​យ៉ាងណាក្តី បន្ទាប់​ពី​មានការ​ចាក​ចេញ​របស់​លោក សព្វថ្ងៃ សមាជិក​នៃ​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ សល់​ត្រឹមតែ​២-៣​នាក់​ប៉ុណ្ណោះ ដែល​នៅ​ចំណាយ​ពេល​អង្គុយ​រចនា​ពុម្ព​អក្សរ ដែល​ជា​ទូទៅ ១​ឆ្នាំ បានតែ​១-២​ពុម្ពអក្សរ​ថ្មី​ប៉ុណ្ណឹង ។

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សំណាង កន្លងមក ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​នេះ ក៏​ធ្លាប់បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផលិតកម្ម​មួយចំនួន ដើម្បី​ផ្តល់​ដំណឹង​ពី​ការទិញ​សិទ្ធិ​ប្រើប្រាស់​ពុម្ពអក្ស​រដែរ តែ ជា​ការឆ្លើយតប ក្រុមហ៊ុន​ទាំងនោះ​ហាក់​គេចវេះ​ពី​បញ្ហា​នេះ ។ ប៉ុន្តែ ក៏​មាន​អតិថិជន​ខ្លះ គាត់​យល់ និង​បាន​គោរព​កម្មសិទ្ធិបញ្ញា ទាក់ទង​ជួយ​ទិញ​សិទ្ធិ​ប្រើប្រាស់ ជិត​១០​នាក់​ដែរ តាំងពី​ឆ្នាំ​២០១០​មក ដែល​ភាគច្រើន ច្រើនតែ​ជា​អ្នក​នៅ​រោង​បោះពុម្ព ពេលខ្លះ ពួកគាត់​ជួយ​ទិញ​ក្នុង​ន័យ​លើកទឹកចិត្ត ជាជាង​ទិញ​ទៅ​ប្រើប្រាស់ ។​

​លោក​សង្កត់ធ្ងន់​ថា « ពុម្ពអក្សរ​មួយ ត្រូវ​ចំណាយ​ពេល​ធ្វើ​ពី​មួយ​ខែ​ទៅ​ពីរ​ខែ ហើយ​អ្នក​ធ្វើ​ក៏​មិន​អាច​ចំណាយ​ពេល​របស់​ខ្លួន​អង្គុយ​ធ្វើឱ្យ​គេ​យក​ទៅ​ប្រើប្រាស់​ដោយ​សេរី​ដែរ ។ » លោក​មិន​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ណាមួយ​ត្រូវតែ​ទិញ​ពុម្ពអក្សរ​របស់លោក (​អា​ក្បាល​ធំ​) ទៅ​ប្រើប្រាស់​ទេ បើសិនជា​ក្រុមហ៊ុន​នោះ ពុំមាន​លទ្ធភាព​ទិញ​សិទ្ធិ​ប្រើប្រាស់ សូម​បញ្ឈប់​រាល់​ការប្រើប្រាស់ ដោយ​ងាក​ទៅ​ប្រើប្រាស់​ពុម្ពអក្សរ​ផ្សេងៗ ។​

​លោក​រំឭកថា ពុម្ពអក្សរ​អា​ក្បាល​ធំ​របស់​លោក អ្នកប្រើប្រាស់​អាច​ទាញយក (Download) ទៅ​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ផ្ទាល់ខ្លួន មិនបង្កើត​ប្រាក់ចំណូល រីឯ​ការប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ឬ​ប្រយោ​លក្តី ត្រូវមាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​អ្នកបង្កើត​ពុម្ពអក្សរ ដើម្បី​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ពុម្ព​ទាំងនោះ​ស្របច្បាប់ ។​

​គួរបញ្ជាក់​ថា សព្វថ្ងៃ បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​មក អតីត​ប្រធាន​ក្រុម​រូបនេះ បាន​ខ្ចី​ថវិកា​មួយចំនួន​ពី​សប្បរ​សជន ដើម្បី​ទិញ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​លក់​អាវយឺត ។ ម៉ូដ​នៃ​អាវយឺត​ខ្លះ ត្រូវបាន​រចនា​ចេញពី​ក្បាច់​ខ្មែរ និង​អក្សរ​ខ្មែរ​រួមបញ្ចូល​គ្នា ដោយ​លោក​ផ្ទាល់ ដែល​មាន​ទីតាំង​នៅ​រប​ង​សាលា​ដូនពេញ ក្រោយ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ៕​


___________________________
(រាយការណ៍​ដោយ៖ គង់ ឧត្តម​)
វិទ្យុវាយោ http://vayofm.com/news/detail/77793-988679363.html

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.