ជ្រើសរើស និង​ស្វែងយល់​ពី Template ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ

ក្នុង​គន្លឹះ​នេះ​សំខាន់​បំផុត កាលណា​លោក​អ្នក​ជ្រើសរើស​ខុស ធ្វើ​ឲ្យ​ខាត​ពេល​ត្រូវ​រើរុះ​ឡើងវិញ ដោយសារ​មាន ធ្វើ​ពុម្ព​អក្សរ​​ខ្មែរ​យូនីកូដ​មួយ​ចំនួន ​អត់​ដើរ​ជាមួយ​កម្មវិធី​មួយ​ចំនួន​ជា​ពិសេស​គឺ​កម្មវិធី Adobe , គន្លឹះ​នេះ​មិន​មាន​អ្វី​ពិបាក​ទេ គ្រាន់តែ​ដឹង​ម្ដង​គឺ​ចាំ​មួយ​ជីវិត ។

Template គឺ​ជា​ការ​យក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ណាមួយ យក​មក​ធ្វើ​ជា​គំរូ សម្រាប់ Edit ផ្លាស់ប្ដូរ​រូបរាង​នៃ​អក្សរ​ដែល​យើង​កំពុង​ធ្វើ មាន​ន័យ​ថា​យើង​អត់​ត្រូវ​ការ​បង្កើត​ប្លង់​អក្សរ​ខ្មែរ​ទេ ឬ​អត់​ត្រូវ​ការ​សរសេរ​កូដ​អ្វី​ទេ!!! គឺ​យើង​យក​ពុម្ព​អក្សរ​ខ្មែរ​ណាមួយ​យក​មក​ធ្វើ​តាម នោះ​យើង​នឹង​ទទួល​បាន​ពុម្ព​អក្សរ​មួយ​ដែល​មាន​រូបរាង​ថ្មី តែ​កូដ​នៅ​ដដែល ! ។

ខ្ញុំ​សូម​ណែនាំ​ឲ្យ​លោកអ្នក​ប្រើ​ពុម្ព Kh Boeung Version 1.20 ដូច​ទៅ​នឹង​ពុម្ព NiDA ដែរ តែ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​តួ​អក្សរ​អង់គ្លេស​មក​ស្រាប់ ងាយស្រួល​ពេល​វាយ​អក្សរ​ក្នុង​កម្មវិធី​នានា ជាង​ពុម្ព​អក្សរ​ខ្មែរ​ដែល​អត់​មាន​តួ​អក្សរ​អង់គ្លេស ។  សូម​ស្វែង​យល់​តាមរយៈ​វីដេអូ ៖


ចំណាំ ៖
- ជើង​ព្យញ្ជនៈ​មាន ២ លំដាប់ (ធម្មតា និង ធ្លាក់​មក​ក្រោម​មួយ​ជាន់​ទៀត)
- ជើង​ព្យញ្ជនៈ​ចែក​ជា ៣ សម្រាប់​ក្រុម​ព្យញ្ជនៈ (ក ស ល ឆ ង ឈ...) , (រ វ) និង (ណ)
- ស្រៈ​មាន ២ លំដាប់ ធម្មតា និង​ខិត​លើ​សម្រាប់​ប្រើជាមួយ​ត្រីស័ព្ទ
- ស្រៈ​ចែក​ជា ៣ សម្រាប់​ក្រុម​ព្យញ្ជនៈ (ក ស ល ឆ ង ឈ...) , (រ វ) និង (ណ)

ជើងនិងស្រៈ សម្រាប់ ព្យញ្ជនៈចែកជា ៣ ក្រុម


៙ ស្វែងយល់​ជា​រូបភាព ៖ 

១ - សញ្ញា​និង​លេខ​អង់គ្លេស ចំនួន  ៣៦ Glyphs

២ - ព្យញ្ជនៈ​ខ្មែរ ៣៣ តួ និង ឝ ឞ   ៣៥ Glyphs

៣ - ស្រៈ​ពេញតួ ១៧ Glyphs


៥ - ស្រៈ​និស្ស័យ និង​សញ្ញា​ខ្មែរ​ ៣៨ Glyphs

៦ - លេខ​ខ្មែរ​ ១០ Glyphs


៧ - ជើង​ព្យញ្ជនៈ​ខ្មែរ​ ៣៣ Glyphs


៨ - ស្រៈ  ុ   ូ  ួ លំដាប់ទី២ , ស្រៈខាងលើសម្រាប់ប្រើជាមួយត្រីស័ព្ទ និង ញអត់ជើង ១១ Glyphs


៩ - ជើង ត និង ដ សម្រាប់​អក្សរ ណ , ស្រៈ ុ  ូ  ួ លំដាប់ទី២​សម្រាប់​អក្សរ ណ , ស្រៈ   ិ៍ , ស្រៈ​និង​ជើង​ព្យញ្ជនៈ​លំដាប់ទី២វែង ១៤ Glyphs

១០ - ស្រៈ និង ជើង​ព្យញ្ជនៈ​សម្រាប់​អក្សរ រ វ លំដាប់ទី២ ៣២ Glyphs


១១ - ជើង និង ស្រៈ សម្រាប់​ប្រើ​នៅពេលមាន ត្រីស័ព្ទ ឬ បណ្តក់២(ធ្មេញ​កណ្តុរ) ២៨ Glyphs


១២ - ព្យញ្ជនៈ​ដែល​មាន​ភ្ជាប់​ស្រៈ េ ែ ៃ ្រ  ស្រាប់ ១៨៥ Glyphs


១៣ - ជើង​ព្យញ្ជនៈ​លំដាប់​ទី២ (ធ្លាក់​មក​ក្រោម​មួយ​ជាន់​ទៀត) និង ស្រៈ ូ ួ សម្រាប់​ប្រើ​នៅ​ពេល​ព្យញ្ជនៈ​មាន​ដាក់​ជ្រើង ្រ ឧទាហរន៦ ស្រួច ក្រូច ជាដើម ២៩ Glyphs


១៤ - ព្យញ្ជនៈ​ដែល​មាន​ភ្ជាប់​ស្រៈ ា  ោ  ៅ ្រ  , ជើង​ព្យញ្ជនៈ​សម្រាប់​អក្សរ ណ និង​ស្រៈ​សញ្ញា ២២៨ Glyphs


១៥ -តួ​អក្សរ​អង់គ្លេស និង ឡាតាំង ២៨៨ Glyphs
ចប់​ត្រឹម​នេះ​សិន សូមអរគុណ!
អ្នក​ចេះ​បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ។

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.