ចូលរួម​បោះ​មតិ ទាមទារ​ឲ្យ Microsoft ផ្លាស់ប្ដូរ​ពុម្ព​អក្សរ Khmer UI ដែល​ពិបាក​មើល មក​ប្រើ​ពុម្ព Hanuman UI ដែល​ស្រួល​មើល

ថ្មី​នេះ​គេហទំព័រ សៀវភៅ​ឈាន​មុខ​នៅ​កម្ពុជា​ដែល​ជា​អ្នក​ជួយ​បង្កើត ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​លើ Openoffice និង បាន​បង្កើត​ក្ដារចុច​លើ Windows OS 64bit និង Mac OS ឲ្យ​ស្រួល​ប្រើ​និង​មាន​ប្រយោជន៍​នោះ បាន​ធ្វើ​ការ​ទាមទារ​នៅ​ក្នុង​គេហទំព័រ www.change.org ដែល​ជា​គេហទំព័រ​អាច​ឲ្យ​យើង​សម្ដែង​មតិ​ជំទាស់ ឬ ទាមទារ​ផ្សងៗ​បាន​ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ជុំវិញ​ពិភពលោក​អាច​បោះឆ្នោត​គាំទ្រ​បាន​តាមគណនី Facebook ឬ Email ។


វា​មិន​មែន​ជា​បាតុកម្ម​ក្នុង​អ៊ីនធឺណិត ឬ​បាតុកម្ម​បង្អត់​អាហារ​នោះ​ទេ តែ​ខ្មែរ​គ្រប់រូប​បាន​ដឹង​ហើយ​ថា​ការ​បង្ហាញ​ពុម្ព​អក្សរ​ក្នុង Windows OS គឺ​ពិបាក​មើល​ណាស់ មិន​ដូច​លើ android OS ឬ iOS សោះ ។ ដូច្នេះ​ខាង SBBIC (សៀវភៅ​ឈាន​មុខ​នៅ​កម្ពុជា) បាន​ចេញ​គំនិត​ប្រមូល​មតិ​ដើម្បី​ដាក់​ស្នើ​ទៅ​ខាង Microsoft ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​រឿង​នេះ​ត្រូវ​តែ​ដោះស្រាយ ដែល​មិន​អាច​ពន្យាពេល ឬ​លើក​ហេតុផល​អ្វី​ផ្សេង​បាន​ទេ អ្នកណាៗ​ក៏​គេ​មិន​ចេញ​ចិត្ត​នឹង​រូប​រាង​ពុម្ព​អក្សរ Khmer UI នេះ​ដែរ ។

សូម​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រូបរាង​អក្សរ​ខ្មែរ UI
https://www.change.org/p/microsoft-please-change-the-default-khmer-font-in-microsoft-windows សូម​ចុច​លើ​តំណ ឬ ចុច​ទី​នេះ


អ្វី​ដែល​គេ​ធ្វើការ​តវ៉ា នោះ​គឺ​មិន​ពី Windows 10 មិន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ UI បាន​ទេ , បើ​គេ​អាច​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ UI ដូច​កាល​ពី​ជំនាន់ Windows XP ក៏​គេ​មិន​ឈឺ​ក្បាល​តវ៉ា​ដែរ គេ​អាច​ប្ដូរ​អក្សរ​ដោយ​ខ្លួន​គេ​បាន។

សម្រាប់​មតិ​ខ្ញុំ គឺ​គ្មាន​ហេតុផល​ណា​មួយ​ដែល​យក​មក​ធ្វើ​ជា​លេស​បាន​ទេ ព្រោះ​រូបរាង​អក្សរ​ពិបាក​មើល ជាង​អក្សរ​ជំនាន់​អង្គុលីលេខ​ឆ្ងាយ​ណាស់ កាល​ជំនាន់​អង្គុលីលេខ​ពុម្ព​អក្សរ​មាន​រូបរាង​ល្អ​ស្អាត​គ្រាន់បើ​អាច​មើល​យល់​ល្អ ។ រឿង​នេះ​ត្រូវ​ទាក់ទង​តំណាង Microsoft នៅ​កម្ពុជា

តែ​អាច​ជា​ចេតនា​របស់ Microsoft ដែល​មិន​ចង់​ឲ្យ​ខ្មែរ​មាន​ពុម្ព​អក្សរ UI សមរម្យ​ដូច ថៃ ឡាវ ភូមា ក៏​ដោយ​សារ​ខ្មែរ​យើង​ភាគ​ច្រើន​មិន​បាន​ទិញ​សិទ្ធិ​ប្រើប្រាស់​Windows 10 នោះ​ទេ គឺ​ប្រើ​ដោយ​ខុស​ច្បាប់​កម្មសិទ្ធិ។

ជា​ចុង​ក្រោយ បើ​ខ្ញុំ​មាន​លុយ​ខ្ញុំ​នឹង​ទិញ​សិទ្ធ​ប្រើប្រាស់​​Windows 10 ហើយ​ខ្ញុំ​នឹង​ប្ដឹង​Microsoft ដែល​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​ពិិបាក​មើល និង​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ករណី​ស្រដៀង​នេះ​មាន​ជោគជ័យ​រួម​មក​ហើយ​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង UI ពិបាក​ប្រើ ។

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.