តម្រូវការ​អ្វីខ្លះ​ដើម្បី​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ?

ការ​រចនា​ពុម្ព​អក្សរ​​ប្រៀប​ដូច​ជា​ការ​ហែល​ឆ្លង​មហា​សមុទ្រ​​ដ៏​ធំ​មួយ​ពោរពេញ​ដោយ​កោះ យើង​ហែល​ឆ្លង​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ទៀត ទោះ​ជា​យើង​រស់​នៅ​លើ​កោះ​ណា​មួយ​ស្រួល​ក៏​ដោយ ក៏​យើង​ធុញ​ចាក​ចេញ​ទៅ​រក​កោះ​ផ្សេងៗ​ទៀត​ដែរ!!! យល់​ទេ? 😜 ហាសហា ប្រហែល​អ្នក​កំពុង​អាន​លួច​សើច​ហើយ​មើល​ទៅ។ វា​មិន​ដល់​ថ្នាក់​នោះ​ទេ តែ​បើ​អ្នក​បាន​រចនា​ពុម្ព​អក្សរ ១ ឬ ២ ហើយ ប្រាកដ​ជា​យល់​អារម្មណ៍​ពុម្ព​អក្សរ​ប្រៀប​ដូចជា​កោះ ដែល​យើង​បាន​ទៅ​ដល់​និង​ដាក់​ឈ្មោះ​ឲ្យ​វា ហើយ​យើង​ធុញទ្រាន់​ក៏​ហែល​ទៅ​រក​កោះ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ​ដើម្បី​ស្វែងរក​ទេសភាព​ថ្មី កែច្នៃ​កោះ​នោះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ឡើង ។

ហាសហា តាម​ពិត​ខ្ញុំ​គ្រាន់​តែ​បោក​អ្នក​ទាំងអស់​គ្នា​ឲ្យ​អាន​អត្ថបទ​កំដៅ​សាច់​ដុំ​លេង​ទេ ការ​រចនា​ពុម្ព​គឺ​ជា​ការ​រចនា​ពុម្ព!! យើង​មិន​បាច់​ទៅ​ប្រៀបធៀប​ជា​មួយ​រឿង​ផ្សេង ឬ​ការ​រចនា​អ្វី​ផ្សេងៗ​ទេ ។ យើង​អ្នក​ចេះ​រចនា​ពុម្ព​អក្សរ​ហើយ​ក៏​បន្ត​ទៀត​ទៅ ក្រែងលោ​ភ្លេច ឯ​អ្នក​មិន​ទាន់​ចេះ​រចនា​ចូល​មក​គេហទំព័រ​នេះ​ដើម្បី​ស្វែង​រក​ឯកសារ​បង្ហាញ​ពី​ការ​រចនា​ទៅ មាន​ពុម្ព​អក្សរ​ខ្មែរ​ចាស់​ជា​ច្រើន​ដែល​ត្រូវការ​អ្នក​រចនា​ឲ្យ​កើត​ជា​រូបរាង​ឡើង នេះ​មិន​ទាន់​និយាយ​ដល់​ពុម្ព​អក្សរ​ដែល​ថ្មីៗ​មិន​ទាន់​មាន​អ្នក​ណា​ឃើញ ដែល​កើត​ឡើង​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​កូន​ខ្មែរ។

ចូល​ដល់​សាច់​រឿង​វិញ តម្រូវការ​អ្វីខ្លះ​ដើម្បី​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ? 
ពុម្ព​អក្សរ​គឺ​សម្រាប់​ប្រើ​ក្នុង​កុំព្យូទ័រ ឧបករណ៍​អេឡិចត្រូនិក ដូច្នេះ​ប្រាកដ​ជា​ត្រូវ​មាន​កុំព្យូទ័រ អាច​ជា Desktop ឬ Laptop ដែល​ដំណើរការ​កម្មវិធី FontCreator បាន​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​ចូល​ចិត្ត Desktop គឺ​អាច​ប្រើ​បាន​ច្រើន​ម៉ោង​ដោយ​មិន​បារម្ភ​ខ្លាច​ខូច តែ​ខ្ញុំ​បែរជា​ទិញ​និង​ប្រើ Laptop វិញ ព្រោះ​វា​ច​ចល័ត​បាន ងាយស្រួល​ធ្វើ​នៅ​ទៅ​កន្លែង​ដទៃ​ទៀត​បាន។

តម្រូវការ​គ្រឿង​រឹង​ដែល​ខ្ញុំ​ណែនាំ​គឺ៖
  • កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ Windows 10
  • អេក្រង់ Full HD ឡើង (មើល​បាន​២ផ្ទាំង​ក្នុង​ពេល​តែ​មួយ)
  • CPU 64Bit
  • Ram 8GB ឡើង
  • VGA មិន​ត្រូវការ ដែល​បើ​មាន 1GB ឡើង​គឺ​ល្អ
  • Mouse បន្ថែម​ក្រៅ​សម្រាប់ laptop ធ្វើ​ដូចនេះ​ងាយស្រួល​គូសវាស
សំណួរ បើ​ខ្ញុំ​កុំព្យូទ័រ​ខ្ញុំ​ល្បឿន​ក្រោម​ហ្នឹង​តើ​ប្រើ​បាន​ដែរ​ទេ?
ចម្លើយ ប្រើ​កើត​មិន​កើត​សាកល្បង​​ដោយខ្លួនឯង​ទៅ ចាំបាច់​សួរ​ដែរ​អី!!! 😝 ទៅ​តាម​លទ្ធភាព​អស់​លោក​អ្នក តែ​បើ​ល្មម​ប្រើ​គឺ​តាម​ខ្នាត​ខាងលើ​ឬ​លើស​ពី​ហ្នឹង​ទៅ ទើប​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​ចេញ​មក​ស្អាត អារម្មណ៍​ល្អ​ពេល​ធ្វើ ។

តម្រូវការ​គ្រឿង​ទន់ (Software) ដែល​ខ្ញុំ​ណែនាំ​គឺ ៖
  • Windows 10 (សំខាន់)
  • Fontcreator 6.5 (សំខាន់)
  • CorelDraw កប់​ស៊េរី (សំខាន់)
  • Adobe Illustrator កប់​ស៊េរី
  • Adobe Photoshop  កប់​ស៊េរី (សំខាន់)
  • និង​កម្មវិធី​ដែល​អាច​គូស​ Graphics ផ្សេងៗ​ទៀត​បើ​អ្នក​ចេះ​ប្រើ
យើង​ប្រើ​ទៅ​​តាម​លទ្ធភាព​រៀងខ្លួនៗ តែ​ខ្ញុំ​យល់​ថា​បើ​ប្រើ​របស់​ទំនើប​ល្បឿន​លឿន​យក​មក​បង្កើត​គឺ​លទ្ធផល​ចេញ​យក​បាន​ល្អ ធ្វើ​ឲ្យ​មាន​អារម្មណ៍​​ចង់​បង្កើត ចង់​រចនា ។


ចុះ​បើ​យើង​មាន​លុយ​ច្រើន តើ​យើង​ត្រូវ​ទិញ​ឧបករណ៍​អ្វី​ខ្លះ​ដើម្បី​យក​មក​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ងាយស្រួល បាន​ម៉ូដ​ស្អាតៗ​ប្លែក?
បាទ :D បើ​យើង​មាន​លុយ​ច្រើន គឺ​ត្រូវ​ការ​ឧបករណ៍​ទំនើប ដើម្បី​យក​មក​គូស​​ពុម្ព​អក្សរ ដែល​លទ្ធផល​ចេញ​យក កុំព្យូទ័រ​ធម្មតា​មិន​អាច​ធ្វើ​បាន​នោះ​ទេ ចឹង​ទាល់តែ​យើង​ត្រូវ​ទិញ​សម្ភារៈ​អស់​ទាំង​នោះ

សម្ភារៈ​អស់​ទាំង​នោះ​តើ​មាន​អ្វី​ខ្ល?
មាន​ច្រើន​តែ​ខ្ញុំ​លើក​យក​តែ​សម្ភារៈ​កំពូល​ដែល​យើង​គួរ​ទិញ មិន​ស្ដាយ​លុយ ដើម្បី​យក​មក​គូស​ពុម្ព​អក្សរ​ឲ្យ​បាន​ទម្រង់​ស្អាត​ៗដែល​កុំព្យូទ័រ​ធម្មតា​គូស​មិន​ចេញ បើ​គូស​ចេញ​ក៏​ចំណាយ​ពេលវេលា​យូរ​រហូត​ដល់​ខ្ជិល​ធ្វើ​ សរុប​ធ្វើ​អត់​ចេញ​ដដែល​បើ​អត់​របស់​ទំនើប។

១ ប្រភេទ​អចល័ត គឺ Microsoft Surface Studio និង Cintiq 27QHD

ឧបករណ៍​ហ្នឹង​សម្រាប់​គូស​រូប​តើ ម៉េច​ក៏​ចាំបាច់​ទិញ​យក​មក​គូស​ពុម្ព​អក្សរ? ហាសហា ​គេ​បង្កើត​ឲ្យ​ប្រើ បើ​មាន​លុយ​ទិញ​ប្រើ​ក៏​ប្រើ​ទៅ គូស​អី​គូស​ទៅ មិន​ចាំបាច់​តែ​រូបភាព​ទេ អក្សរ​ក៏​ត្រូវ​ការ​គូស​ដោយ​ប្រើ​ប៊ិក Digital ដែរ។

២ ប្រភេទ ចល័ត គឺ wacom mobilestudio pro 16, iPad Pro 12.7 និង Microsoft Surface Pro




លោក​អ្នក​ប្រហែល​ជា​វិលមុខ​ជាមួយ​អត្ថបទ​នេះ ហើយ​រឹតតែ​វិល​មុខ​ជាមួយ​តម្លៃ​របស់​ឧបករណ៍​នីមួយៗ ។ ប្រើ​អ្វី​ដែល​យើង​មាន​ ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​​បាន! 😘

Post a Comment

  1. លោកអ្នកប្រហែលជាវិលមុខជាមួយអត្ថបទនេះហើយៗ រឹតតែវល់ជាមួយតម្លៃឧបករណ៍នីមួយៗទៀត😂😂
    កូរខ្លាំងណាស់ម្ចាស់អត្ថបទ😂😂😂តែអរគុណចំពោះអត្ថបទល្អនេះ

    ReplyDelete

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.