មៀច ចំណាន / Chamnan Miech (Khmer CN)

ឈ្មោះ : មៀច ចំណាន / Chamnan Miech
ថ្ងៃ​ខែ​ឆ្នាំ​កំណើត : ២៦ កញ្ញា ១៩៩៦
ទី​លំ​នៅ​បច្ចុប្បន្ន : រាជធានីភ្នំពេញ, ប្រទេស​កម្ពុជា
ជំនាញ : អ្នកអាយធី
បណ្ដាញ​សង្គម : https://www.facebook.com/miech.chaman
តំបន់បណ្ដាញ : http://www.itsupport4kh.blogspot.com/
ចំណាប់​អារម្មណ៍ : ថ្ងៃនេះ​ផង​ដែរ ខ្ញុំ​ក៏​បាន​ដាក់​ឲ្យ​ទាញ​យក​ពុម្ព​អក្សរ ទាំងអស់​របស់​ខ្ញុំ បន្ទាប់​ពី​បាន​កែ​កំហុស ប្តូរ Template ចេញ រចនា​រូបរាង​ពុម្ពអក្សរ​ថ្មី update ថ្មី​យូរ​ហើយ​តែ​មិន​បាន​​ដាក់​ឲ្យ​ទាញ​យក ទើប​តែ​ថ្ងៃ​ហ្នឹង។ ខ្ញុំ​បាន​រៀន​រចនា និង សម្រេច​បាន​តាម​រយៈ​ការ​រៀន​ពី​អ៊ីនធឺណេត បូក​រួម​ជាមួយ​ការ​រៀន​ខ្លួនឯង កាល​នៅ​ជា​និស្សិត​ឆ្នាំទី ១ ជំនាញ​តែ​ទឹកកក(Ice Tea)។ ដែល​ពុម្ពអក្សរ​ទាំងអស់​មាន​ចំនួន​ជាង ២០ ពុម្ពអក្សរ មាន Khmer CN ( it, Battambang, Bone, EkPhnom, Hand, Kam Rieng, Kam Rieng V2, Kampingpouy, Kselus, Lazywrite, Mong Russey, Otaki, Phnom Prek, Phnom Sampao, Poipet, Preykonkla, Samlot, Star, Stueng Songke, Thmor Kol ) ។ ដែល​ពុម្ពអក្សរ​ទាំង​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ ក្នុង​ការ​ស្រាវជ្រាវ និង​ការ​អង្គុយ​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ដើម្បី​រចនា​វា​ទុក​ប្រើ​ខ្លួនឯង​លេង ។ ក្នុង​ពេល​នោះ​ដែរ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​វិជ្ជា​រចនា​ពុម្ព​អក្សរ​នោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្វែងយល់​ក៏​ដូចជា ចេះ​ប្រើ​ខ្លះៗ នូវ​កម្មវិធី​មួយ​ចំនួន​ដូចជា Corel Draw,Inkscape... ជាដើម និង​ស្គាល់​ពុម្ព​អក្សរ​ចាស់ៗ និង​ថ្មី​ច្រើន​គួរសម​ដែរ បើ​ធៀប​កាល​ចូល​រៀន​ដំបូង​មិន​ដឹង​ថា​ពុម្ពអក្សរ Kh Battambang, Kh Fasthand Kh Moul....មាន​រូបរាង​យ៉ាង​ណា​ផង គេ​សួរ​ថា​តើ​ហ្វុន​នេះ​ឈ្មោះ​អី​ខ្ញុំ​មិន​ដឹង​ផង ហើយ​អ្វី​កាន់តែ​ពិសេស​ទៀត​នោះ​គឺ កាល​មក​រៀន​ដំបូង​សូម្បី​តែ​ក្ដារចុច Khmer Unicode មិន​ចេះ​វាយ​ផង:D ចេះតែ Limon ខ្លះៗ ។ បើ​ក្រឡេក​មើល​រូបរាង​ពុម្ពអក្សរ​ទាំង ២០ របស់​ខ្ញុំ​វិញ គឺ​វា​មិន​ស្អាត​ទេ ហើយ​ពេល​សរសេរ​តូចៗ ពិបាក​មើល​ណាស់​ដោយសារ​ខ្ញុំ​បាន​កំណត់ ចន្លោះ​គម្លាត​ឲ្យ​វា​ញឹក បាន​តែ​សរសេរ​ជា ក្បាល​អត្ថបទ ឬ​ចំណងជើង​ផ្សេងៗ រីឯ​ការ​ដាក់​ឈ្មោះ​វិញ គឺ​ដាក់​តាម​ការ​យល់​ឃើញ តាមចិត្តចង់:D :D ៕

ចុច​លើ​រូបភាព​ពុម្ព​អក្សរ​ដើម្បី​មើល​ព័ត៌មាន​បន្ថែម


Khmer CN ThmorKol ជំនាន់ 1.30 (20 October, 2014)

Khmer CN Stueng Songke ជំនាន់ 1.30 (20 October, 2014)

Khmer CN Star ជំនាន់ 1.30 (20 October, 2014)

Khmer CN Samlot ជំនាន់ 1.30 (October, 2014)

Khmer CN Preykonkla ជំនាន់ 1.30 (20 October, 2014)

Khmer CN Poipet ជំនាន់ 1.30 (20 October, 2014)

Khmer CN Phnom Sampao ជំនាន់ 1.30 (20 October, 2014)

Khmer CN Phnom Prek ជំនាន់ 1.30 (20 October, 2014)

Khmer CN Otaki ជំនាន់ 1.30 (20 October, 2014)

Khmer CN Mong Russey ជំនាន់ 1.30 (20 October, 2014)

Khmer CN lazywrite ជំនាន់ 1.30 (20 October, 2014)

Khmer CN Kselus ជំនាន់ 1.30 (20 October, 2014)

Khmer CN Kampingpouy ជំនាន់ 1.30 (20 October, 2014)

Khmer CN Kam Rieng V2 ជំនាន់ 1.30 (20 October, 2014)

Khmer CN Kam Rieng ជំនាន់ 1.30 (20 October, 2014)

Khmer CN hand ជំនាន់ 1.30 (20 October, 2014)

Khmer CN EkPhnom ជំនាន់ 1.30 (20 October, 2014)

Khmer CN Bone ជំនាន់ 1.30 (20 October, 2014)

Khmer CN Battambang ជំនាន់ 1.30 (20 October, 2014)

Khmer Chamnanit ជំនាន់ 1.30 (20 October, 2014)

kh itsupport4kh ជំនាន់ 1.00 (March, 2014)

kh CN Star ជំនាន់ 3.5 (2014)

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.