រចនា​ក្រដាស​ពណ៌​ជា​រាង​អក្សរ​អង់គ្លេស​ស្អាតៗដោយ sabeena karnik


https://www.behance.net/ គឺ​ជា​គេហទំព័រ​ផ្ទុក​ស្នាដៃ​ឆ្នៃ​ប្រឌិត របស់​អ្នក​រចនា​តាំងពី​កំពុង​រៀន​រហូត​ដល់​អ្នក​ជំនាញ​ល្បីៗ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Adobe ដែល​ជា​ក្រុមហ៊ុន​ផលិត​ Software រចនា​ល្បី​បំផុត។ ដោយសារ​ប្លក់​អាក្បាលធំ​ចាប់អារម្មណ៍​ចំពោះ​ការ​រចនា​ហត្ថកម្ម​ទាំងឡាយ​ណា​ដែល បង្កើត​ភាព​ស្រស់ស្អាត​នោះ ឥឡូវ​សូម​លើក​យក​មក​បង្ហាញ​នូវ​ស្នាដៃ​របស់​ Sabeena Karnik រស់នៅ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា India ។ គាត់​នេះ​ជំនាញ​ខាង​កាត់​ត​ក្រដាស់​ធ្វើ​ជា​រូបភាព​ស្អាតៗ ។

   សូម​រំលឹក​ថា​កាលពី​នៅ​រៀន​បឋម​សិក្សា អ្នក​គ្រូ​ខ្ញុំ​ក៏​ធ្លាប់​ឲ្យ​សិស្ស ធ្វើ​កិច្ចការ​សាលា កាត់​ក្រដាស​ពណ៌​ធ្វើ​ជា​រូបភាព​ផ្សេងៗ​ដែរ តែ​ដោយសារកាល​នោះ​អត់​ទាន់​មាន​អ៊ីនធឺណិត​ប្រើ ចឹង​ហើយ​ក៏​មិន​បាន​ទៅ​នឹក​ចង់​បង្កើត​អក្សរ​ខ្មែរ​តាម​រយៈ​ក្រដាស​ពណ៌​ស្អាតៗ​ចឹង​ដែរ បើ​សិន​បាន​ឃើញ​ដូច​ឥឡូវ ជឿ​ថា​ខ្ញុំ​នឹង​ធ្វើ​ជា​អក្សរ​ខ្មែរ ដាក់​តាំង​នៅ​ក្នុង​សាលា​បាត់​ហើយ :D ។ សម្រាប់​ប្អូន​ៗ​សិស្ស​សាលា ដែល​ចង់​ធ្វើ​គម្រោង​អីមួយ​ទាក់ទង​នឹង​ក្រដាស​ពណ៌ កុំ​ភ្លេច​មួយ​នេះ ព្រោះថា​ស្អាត។

 https://www.behance.net/gallery/paper-typography/858836
















Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.