របៀប​ដំឡើង​ពុម្ព​អក្សរ Limon និង​ប្ដូរ​ក្ដារចុច​ឲ្យ​ប្រើ​បាន​ត្រឹមត្រូវ 100%


   សួស្ដី​! ថ្ងៃ​នេះ​ខ្ញុំសូម​​សរសេរ​អត្ថបទ​គន្លឹះ​មួយ បង្ហាញ​ពី​របៀប​ដំឡើង​ពុម្ព​អក្សរ Limon ឲ្យ​ប្រើ​បាន​ត្រឹមត្រូវ 100%។ ខ្ញុំ​ជឿ​ថា​បើ​ទោះ​ជា​ខ្មែរ​យើង​សព្វថ្ងៃ ​មាន​យូនីកូដ​ខ្មែរ​ហើយ​ក៏ដោយ ក៏​នៅ​តែ​មាន​អ្នក​និយម​ប្រើ​ពុម្ព​អក្សរ Limon ដែរ ​ព្រោះ​មាន​កម្មវិធី​មួយ​ចំនួន​នៅ​មាន​បញ្ហា​ជាមួយ​យូនីកូដ​ខ្មែរ ហើយ​ Limon ប្រើ​បាន​ស្រួល​ជាង និង​មាន​រូបរាង​ស្អាត​ដែល​យូនីកូដ​ខ្មែរ​មិន​ទាន់​មាន​សព្វ។ សម្រាប់​អ្នក​រចនា អ្នក​រោងពុម្ព​នៅ​មិន​ទាន់​ឈប់​ប្រើ​ទេ ព្រោះ​វា​ងាយស្រួល និង​តម្រូវ​តាម​ការងារ​របស់​ពួក​គេ សូម្បី​តែ​ខ្ញុំ​ក៏​ប្រើ​រាល់ថ្ងៃ​ដែរ មូលហេតុ​មក​ពី​យូនីកូដ​ខ្មែរ​ដើរ​មិន​ទាន់​ល្អ ពិបាក​ក្នុង​ការ​សម្រួល​​អត្ថបទ​ជាដើម។

   កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​ពេល​ដែល​ខ្មែរ​យើង​មិន​ទាន់​មាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ប្រើប្រាស់ (​ពុម្ព​អក្សរ​ស្តង់ដារ​សម្រាប់​ជាតិខ្មែរ) ខ្មែរ​យើង​អ្នក​ច្នៃប្រឌិត​បាន​ប្រើ​វិធី​យក​ពុម្ព​អក្សរ​របស់ "អង់គ្លេស​ធម្មតា" យក​មក​កែច្នៃ​ដូរ​តួ​អក្សរ​ដាក់​ជា​ខ្មែរ​វិញ និង​​តម្រៀប​ដៃជើង​ទៅ​តាម​ទីតាំង​អំណោយ​ផល តែ​បញ្ហា​បាន​កើត​ឡើង​នោះ​គឺ ដៃជើង​ដែល​ខ្មែរ​យើង​រៀប​ដាក់​ទៅ​គឺ​ជាន់​ជាមួយ shortcut key របស់​កម្មវិធី​វាយ​អត្ថបទ​ទាំងនោះ​ដូចជា Ms Word ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​មិន​ចេញ​ដៃ​ជើង​អស់​ទាំង​នោះ។ ដូច្នេះ​ខ្មែរ​អ្នក​រចនា​គាត់​ត្រូវ​ចង​ដៃ​ជើង​អក្សរ​ខ្មែរ ដោយ​ពឹង​ផ្អែក​លើ​ឯកសារ​ឈ្មោះ​ថា Normal.dot ដែល​ជា template បញ្ជា​ឲ្យ​កម្មវិធី Word បិទ shortcut key ដែល​ជាន់​ជាមួយ​ដៃជើង​ពុម្ព​អក្សរ Limon និង​ត្រូវ​ប្ដូរ​ក្ដារចុច​ទៅ​ជា United State-International ទើប​អាច​ប្រើ​បាន​ត្រឹមត្រូវ​ដែល​ការ​គ្រោង​ទុក។

   បើ​លោកអ្នក​យល់​ពី​ដំណើរការ​​របស់​ពុម្ព​អក្សរ Limon ហើយ សូម​មើល​ពី​របៀប​ដំឡើង​ដូច​ខាង​ក្រោម​នេះ ដែល​ចែក​ចេញ​ជា 3 ​ដំណាក់​កាល ៖
  1. ដំឡើង​ពុម្ព​អក្សរ Limon និង Normal.dot
  2. ប្ដូរ​ក្ដារចុច​ទៅ​ជា United State-International 
  3. កំណត់ Option ក្នុង Microsoft Office 2010 កុំ​ឲ្យ​ទាញ​តួ​អក្សរពុម្ព Limon

1- ដំឡើង​ពុម្ព​អក្សរ Limon និង Normal.dot ៖

៙ ដំឡើង​ពុម្ព​អក្សរ Limon :  ដំបូង​លោកអ្នក​ត្រូវ​មាន​ពុម្ព​អក្សរ Limon និងឯកសារ​ Normal.dot មួយ​ដែល​ប្រាកដ​ថា​​ដំណើរការ​ត្រឹមត្រូវ  បើ​មិន​ទាន់​មាន​ទេ អ្នក​អាច​ទាញ​យក​កញ្ចប់​ពុម្ព​អក្សរ Limon ដែល​មាន Normal.dot ជាមួយ​គ្នា​ស្រាប់។


- ពន្លា​បញ្ចប់​ពុម្ព​អក្សរ​ Limon ជាមួយ​កម្មវិធី Winrar (សង្ឃឹម​ថា​កុំព្យូទ័រ​អ្នក​មាន Winrar រួច​ហើយ)

- Select ពុម្ព Limon ទាំងអស់ ​ទុក​តែ​ឯកសារ Normal.dot រួច​ចុច​កណ្ដុរ​ស្ដាំ​យកពាក្យ​ថា Install ដើម្បី​ដំឡើង​ពុម្ព Limon ទាំង​នោះ សូម​មើល​រូប​ខាង​ក្រោម។

៙ ដំឡើង Normal.dot : យើង​ត្រូវ​ដំឡើង​កម្មវិធី​ការិយាល័យ Microsoft Office ជំនាន់​ណាមួយ​ឲ្យ​ហើយ​មុន​សិន សូម​បញ្ជាក់​ថា​របៀប​ដំឡើង Normal.dot សម្រាប់​ជំនាន់ 2007, 2010, 2013 គឺ​ដូចគ្នា ចំនែក Microsoft Office ជំនាន់ 2003 គឺ​ខុស​គេ។ ក្នុង​គន្លឹះ​ខ្ញុំ​សូម​បង្ហាញ​ក្នុង​ជំនាន់ 2010 ៖
- ចម្លង​ឯកសារ Normal.dot ដែល​មាន​ក្នុង​ថត​ពុម្ព Limon យក​ទៅ​ replace (ជំនួស) Normal.dot ដែល​មាន​ស្រាប់​នៅ​ទី​តាំង C:\Program Files\Microsoft Office\Office14\STARTUP ។ សូម​មើល​រូប​ខាង​ក្រោម

2- ប្ដូរ​ក្ដារចុច​ទៅ​ជា United State-International ៖

   បន្ទាប់​ពី​តំឡើង​ពុម្ព​អក្សរ Limon និង​ឯកសារ Normal.dot រួច​ហើយ យើង​ត្រូវ​ប្ដូរ​ក្ដារចុច​អង់គ្លេស​ទៅ​ជា​ប្រភេទ​អង់គ្លេស United State-International ទើប​អាច​វាយ​ពុម្ព Limon បាន​ត្រឹមត្រូវ សូម​មើល ៖
- ចូល​ទៅ Control Panel >> រក​មើល Region and Language រួច​ចុច​បើក​វា

- ចុច​លើ​តាប Keyboard and Languages >> Change Keyboards... ។ នៅ​ក្នុង​រូប​ភាព​ខាង​ក្រោម​យើង​ឃើញ​ថា​ក្ដារចុច English (United States) ជា​ប្រភេទ US ដូច្នេះ​យើង​ត្រូវ​ប្ដូរ​ឲ្យ​ទៅ​ជា United State-International វិញ ​ដោយ​ចុច​ឆ្នុច Add... (សូម​មើល​រូប​ខាង​ក្រោម)

- ចុច​លើ English (United States) >> ធីក​យក United State-International រួច​ចុច OK ។
ចំណាំ : បើ​លោកអ្នក​មិន​ឃើញ​មាន​សូម​ចុច​លើ​ពាក្យ Show More... ដើម្បី​បង្ហាញ​ប្លង់​ក្ដារចុច​ដែល​លាក​ខ្លួន។

- បន្ទាប់​ពី​រើស​យក​ក្ដារចុច United State-International បាន​រួច​ហើយ​ យើង​ត្រូវ​លុប​ក្ដារចុច​ផ្សេង​ដែល​មាន​នៅ​ក្នុង​ចង្កោម English (United States) ចេញ​ទុក​តែ​មួយ​ទេ សូម​ធ្វើ​ឲ្យ​ដូច​រូប​ខាង​ក្រោម ៖

- ចប់​ការ​ប្ដូរ​ប្លង់​ក្តារចុច English (United States) ឲ្យ​ទៅ​ជា United State-International ។

3- កំណត់ Option ក្នុង Microsoft Office 2010 កុំ​ឲ្យ​ទាញ​តួ​អក្សរពុម្ព Limon ៖

   ពេល​លោកអ្នកបើ​ប្រើ​កម្មវិធី Microsoft Office 2007, 2010, 2013 វា​នឹង​ជាប់​មុខងារ Auto Correct ដែល​ជា​មុខងារ​ជំនួននិង​កែរ​ដោយ​ស្វ័យប្រវត្តិ ​ឲ្យ​ការវាយ​អក្សរ​អង់គ្លេស ដូចជា​ជួយ​ដូរ​អក្សរ​នៅ​ដើម​ឃ្លា ​ទៅ​ជា​អក្សរ​ធំ​ដោយ​ស្វ័យប្រវត្តិ​ជាដើម។ ដោយសារ​មុខងារ Auto Correct នេះ​ហើយ​​ធ្វើ​ឲ្យ​ពុម្ព Limon (និងពុម្ព ABC) ដែល​យើង​វាយ​ដូរ​តួអក្សរ​ ឧទាហរណ៍ "ត" ទៅ​ជា "ទ" មូលហេតុ​មក​ពី​ពុម្ព Limon ខ្ចី ពុម្ព​អក្សរ​អង់គ្លេស​ធ្វើ​ជា template។ តែ​បើ​យូនីកូដ​ខ្មែរ​គឺ​គ្មាន​បញ្ហា​ជាមួយ Auto Correct នេះ​ទេ​។
   ដូច្នេះ​យើង​ត្រូវ​ចូល​ទៅ​ក្នុង​កំណត់ Option ក្នុង Microsoft Office ដោយ​ឈរ​លើ​តាប File >> Option (សូម​មើល​រូប​ខាង​ក្រោម)

- នោះ​ផ្ទាំង Word Options បាន​បង្ហាញ​មក ចុច​លើ​តាប Proofing
- សូម​​​ធ្វើ​ការ​ "ដក​ធីក"​ តាម​រូបភាពដែល​បាន​​បង្ហាញ​ខាង​ក្រោម​នេះ

- រួច​ចុច OK ដើម្បី​ទទួល​ស្គាល់។
- ចូល​មក​ដល់​ក្រដាស់​ការ​ការងារ ដូរ​ពុម្ព​ទៅជា​ Limon ណាមួយ រួច​វាយ​សាក​លមើល តើ​ត្រឹមត្រូវ​ឬ​ទេ? ខ្ញុំ​ជឿ​ជាក់​ថា បើ​លោកអ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាងលើ​មក​នោះ ប្រាកដ​​ទទួល​បាន​លទ្ធផល 100%៕

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.