Illustrator : របៀប​ធ្វើ​អក្សរ​ដូច​គេ​​​​ប៉ាក់​លើ​មួក (Tackle Twill)

   តស់!!! ​ចាប់ផ្ដើម​របៀប​ប្រើ​កម្មវិធី Adobe Illustrator ជាមួយ​ប្លក់អា​ក្បាល​​ធំ ដែល​ជា​កម្មវិធី​ជំនាញ​ខាង Vector Graphics បំផុត។ នៅ​ក្នុង​គន្លឹះ​នេះ​យើង​នឹង​ធ្វើ​អក្សរ​របៀប "អក្សរ​ដែល​គេ​កាត់​ក្រណាត់​ជា​រាង​អក្សរ ហើយ​ប៉ាក់​ជុំវិញ​អក្សរ​ដោយ​អំបោះ​ពណ៌​ផ្សេងៗ" ដែល​យើង​ភាគ​ច្រើន​ឃើញ​នៅ​លើ​មួក អាវ ជាដើម។ ពណ៌​អក្សរ និង​ការ​ច្នៃ​បន្ទាត់​ឲ្យ​មាន​រាង​ស្រដៀង​អំបោះ មើល​ទៅ​ទាក់ទាញ​មែន​ទែន, កុំ​ខាត​ពេល​ច្រើន សូម​មើល​របៀប​ធ្វើ​ខាង​ក្រោម​នេះ ៖

រូប​ភាព​ពិត នៅ​លើ​ក្រណាត់ ឬ​មួក

៙ តម្រូវ​ការ​អនុវត្តន៍ ៖

  • កម្មវិធី : Adobe Illustrator CS5 ឡើង​ទៅ
  • កម្រិត​ពិបាក : មធ្យម (អ្នក​អត់​ដែល​ប្រើ​កម្មវិធី​ក៏​អាច​ធ្វើ​បាន)
  • ឧបករណ៍​ដែល​ត្រូវ​ប្រើ​ក្នុង​កម្មវិធី : Palette, Outlines, Dashed Line, Offset Path, Zig Zag, Roughen
  • ចំណាយ​ពេល​ប្រហែល : 20 នាទី​យ៉ាង​យូរ
  • ឯកសារ​ដែល​បាន​ធ្វើ​រួច​ទាញ​យក​ទៅ​មើល​មុន ចុច​ទីនេះ

៙ របៀប​ធ្វើ​អក្សរ​ដូច​គេ​​​​ប៉ាក់​លើ​មួក (Tackle Twill) ៖

 ជំហាន​ទី 1  : ត្រូវ​ប្រើ​ពុម្ព​អក្សរ​ដែល​ទាក់ទាញ​បើ​អក្សរ​អង់គ្លេស​គេ​ប្រើ​ពពួក Old School អាច​រក​បាន​នៅ DaFont.com និង បើ​អក្សរ​ខ្មែរ​គេ​ប្រើ​អក្សរ​ក្រាសៗ។ អក្សរ​អក្សរ​ដែល​អ្នក​ចង់​សរសេរ តែ​​សរសេរ​ពី​រ​បី​តួ​បាន​ហើយ!! ។

 ជំហាន​ទី 2  : បើ​អ្នក​សរសេរ​កៀក​គ្នា​ពេក សូម​បង្ខិត​ឲ្យ​ចេញ​ពី​គ្នា​ខ្លះ។ ចំពោះ​អក្សរ​អង់គ្លេស​យើង​អាច​បង្ខិត​បាន តែ​បើ​អក្សរ​យូនីកូដ​ខ្មែរ មិន​អាច​បង្ខិត​បាន​ទេ ដូច្នេះ​យើង​អាច​បម្លែង​អក្សរ​ឲ្យ​ទៅ​ជា Outline សិន ដោយ​ចូល​ទៅ Type >>> Create Outlines  រួច​ហើយ​ប្រើ Direct Selection Tool (គ្រាប់ចុច​ផ្លូវ​កាត់ A)

 ជំហាន​ទី 3  : ចាប់​បើ​ផ្ទាំង​កំណត់ Appearance palette ដោយ​ចុច​លើ​ម៉ឺនុយ Window > Appearance (Shift F6) និង​ដាក់​ផ្ទៃ​ថ្មី (fill) ​ដូរ​ពណ៌​ឲ្យ new fill ​ទៅ​ជា​ពណ៌​លឿង​ឌិត orange-yellow ។



 ជំហាន​ទី 4  : បង្កើត Stroke មួយ​ទៀត​ដែល​មាន​ពណ៌​លឿន​​តែ​រាង​ងងឹត( dark yellow)​ ជាង​ពណ៌ fill បន្តិច​ មាន​ទំហំ 1pt  ហើយ​នៅ​ត្រង់ Stroke palette >>> Dashed Line កំណត់ 3 pt ។ យើង​ត្រូវ​ធ្វើ​បន្ទាត់​ដាច់ៗ​ ខិត​ចូល​ក្នុង​បន្តិច​ដោយ​ចូល​ទៅ​ម៉ឺនុយ Effect >>> Path >>> Offset Path ហើយ​កំណត់​​ស្មើ​នឹង -2 ។ លោកអ្នក​អាច​ចុច​ធីក Preview ដើម្បី​មើល​លទ្ធផល​សាក​ភ្លាម មុន​នឹង​សម្រេច​ចុច OK ។

 

 ជំហាន​ទី 5  : បង្កើត Stroke មួយ​ដោយ​ដាក់​ពណ៌ ស កម្រាស 1 pt
- និង​​ចូល​ទៅ​កំណត់ Offset = 1 pt ។

 ជំហាន​ទី 6  : ​ធ្វើ​ឲ្យ​ Stroke ពណ៌​ស ប្រែក្លាយ​ជា​រឆេតរឆូត ដោយ​ត្រូវ​ដាក់ Effecf 2 ប្រភេទ ទី​មួយ​ចូល​ទៅ​ដាក់ ​Roughen effec ​ដោយ​ចូល​ទៅ​ម៉ឺនុយ Effect >>> Distort and Transform > Roughen សូម​កំណត់​តាម​រូប​ខាង​ក្រោម ៖

- បន្ទាប់​ទៀត​ដាក់ Zig Zag effect  ដើម្បី​ឲ្យ​បន្ទាត់​ក្លាយ​ជា​រឆេតរឆូត ដោយ​ចូល​ទៅ Effect >>> Distort and Transform >>> Zig Zag.

 ជំហាន​ទី 9  : ​ដាក់​បន្ទាត់​​​រឆេតរឆូត​​បាន​មួយ​ហើយ នៅ 2 ទៀត យើង​ត្រូវ​ Duplicate បន្ទាត់​ពណ៌"ស"​រឆេតរឆូត (white zig zag stroke) និង​ប្ដូរ​ពណ៌​ទៅ​ពណ៌​ខៀវ​ខ្ចី និង​ទាញ​ Layer ​ទៅ​ដាក់​នៅ​ក្រោម Stroke ពណ៌ស ។

- បង្ខិត ​បន្ទាត់​​ពណ៌​ខៀវខ្ចី ចេញ​ពី​ បន្ទាត់​ពណ៌ស ​បន្តិច​ដោយ​ប្ដូរ​តម្លៃ​ Offset ដែល​មាន​ស្រាប់​ទៅ 3 ។

 ជំហាន​ទី 9  : ​យើង​ត្រូវ​ធ្វើ​បន្ទាត់​រឆេតរឆូត​ពណ៌​ខៀវ​ចាស់​មួយ​ទៀត ​ដោយ ​Duplicate បន្ទាប់​ពណ៌​ខ្ចី​រឆេតរឆូត (white zig zag stroke) និង​ប្ដូរ​ពណ៌​ទៅ​ពណ៌​ខៀវ​ចាស់ និង​ធ្វើ Offset = 5

 ជំហាន​ទី 10  : ​រួច​រាល់​អស់​ហើយ តែ​បើ​មិន​ទាន់​ច្បាស់​សូម​មើល Appearance palette


_____________________
ប្រភព​ពី : http://www.thedesignplaybook.com/illustrator-tackle-twill/

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.