ដាក់ Effect កែប្រែ​រូបរាង​ពុម្ព​អក្សរ​​ជាមួយ​កម្មវិធី TransType

នៅ​ក្នុង​កម្មវិធី​ High-Logic FontCreator អាច​ឲ្យ​​យើង​​ដាក់ Effect កែប្រែ​រូបរាង ឬ​ទ្រង់ទ្រាយ​​ពុម្ព​អក្សរ​ដែល​យើង​ធ្វើការ​រចនា​នោះ បង្កើត​បាន​ជា​ម៉ូដ​ពុម្ព​អក្សរ​មួយ​ចំនួន​ផ្សេង​ទៀត ​ដូចជា ស្គម ដិត ទ្រេត ប្រហោង​ក្នុង រូបរាង​វៀច ...។ Effect ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ប្រើ​ទេ អញ្ចឹង​ហើយ​បាន​ក្រុមហ៊ុន FontLab Ltd. ដែល​ជា​ម្ចាស់​កម្មវិធី FontLab Studio (កម្មវិធី​បង្កើត​ពុម្ព​អក្សរ​ដែល​មាន​គេ​ប្រើ​ច្រើន​ជាង​គេ​ ជា​ពិសេស​ក្រុមហ៊ុន​ផលិត Font ល្បីៗ - តែ​​ពុម្ព​ខ្មែរ​យើង​​​មិន​ត្រូវ​នឹង​កម្មវិធី​ហ្នឹង​ទេ) បង្កើត​ជា​កម្មវិធី​ដាច់​ដោយឡែក​មួយ​ឈ្មោះ​ថា TransType សម្រាប់​កែ​រូបរាង​ពុម្ព ឲ្យ​ប្លែក​ក្នុង​មួយ​ប៉ប្រិចភ្នែក។

TransType មាន​ទាំង​លើ Windows និង Mac OS វា​មាន Effice ស្អាតៗ​ជា​ច្រើន ដែល​ងាយស្រួល​ចុច​បញ្ជា មើល​លទ្ធផល​កែប្រែ​បាន​​ភ្លាមៗ ។ យើង​អាច​យក​ពុម្ព​អក្សរ​ដែល​ធ្វើ​ហើយធម្មតា យក​មក​កែប្រែ​រូបរាង​ក្នុង​កម្មវិធី​នេះ​ទៅ​ជា​រូបរាង បែប​ថ្លុក បែប​រឆេតរឆូត បែប ជ្រុង​ស្រួច​ទៅ​ជា​ជ្រុង​មូល ជាដើម ដោយ​មិន​បាច់​ហត់ កែ​ម្ដង​មួយ Glype ៗ នោះ​ទេ ។

- របៀប​ប្រើប្រាស់​សូម​ស្វែង​យល់​​ដោយខ្លួនឯង និង​សូម​កុំ​យក​ពុម្ព​របស់​គេ​មក​កែប្រែ​ដោយ​គ្មាន​កា​អនុញ្ញាត។
- របៀប​ទាញ​យក​សូម​ចូល​ទៅ ក្រុម​អ្នក​រចនា​ពុម្ព​អក្សរខ្មែរ​ ចូល​ទៅ​មើល​ក្នុង File របស់​ក្រុម ។

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.