ពុម្ពអក្សរខ្មែរយូនីកូដ គឺជាពុម្ពអក្សរខ្មែរស្តង់ដារជាតិ ជាពុម្ពអក្សរស្វ័យប្រវត្តិ នៅពេលយើងវាយដាក់ស្រៈ ដាក់បន្តក់ពីរ ដាក់
ត្រីស័ព្ទ (៊) ជាដើម។ កាលពុម្ពអក្សរខ្មែរយូនីកូដចេញដំបូង យើងវាយជាមួយ
ត្រីស័ព្ទ (៊) ឧទាហរណ៍
អ+៊+ី=អីុ តែបច្ចុប្បន្ន ដោយសារអ្នកបង្កើតខ្មែរយូនីកូដ ស្រាវជ្រាវដឹងពីរបៀបប្រើ
ត្រីស័ព្ទ (៊) ឥឡូវនេះគេបានកែប្រែទៅតាមក្បួនខ្នាតអក្សរខ្មែរវិញហើយគឺ
អ+៊+ី=អ៊ី ដូច្នេះសូមលោកអ្នកប្រើពុម្ពអក្សរខ្មែរឈប់ឆ្ងល់ថាពុម្ពខ្លះវាយចេញបែបនេះ ពុម្ពខ្លះវាយចេញបែបនោះ សូមចងចាំថា ត្រូវជ្រើសរើសពុម្ពអក្សរណាដែលវាយចេញ
អ+៊+ី=អ៊ី ដែលជាពុម្ពអក្សរត្រូវតាមស្ដងដារអក្សរខ្មែរ ។
ដើម្បីជ្រាបកាន់តែច្បាស់សូមមើលអត្ថបទដកស្រង់ចេញពីសៀវភៅ «វិធីប្រើ វណ្ណយុត្តិ និងខណ្ឌសញ្ញា» និពន្ធដោយលោកគ្រូ នួន ប៊ុត ខាងក្រោមនេះ ៖
មើលជា PDF និងអាចទាញយកទុកមើលបាន
__________________
ប្រភពពី :
SBBIC
Post a Comment