របៀប​ស្វែងរក​ពុម្ព​អក្សរ​អង់គ្លេស និង​ពុម្ព​អក្សរ​ខ្មែរ ដែល​មិន​ស្គាល់​ឈ្មោះ

   ទាក់ទង​នឹង​ការ​ស្វែង​រក គ្រប់​គ្នា​ដឹង​ហើយ​ថា​យើង​តែងតែ​ប្រើ Google ដើម្បី​ស្វែង​រក​អ្វី​មួយ ដូចជា ពាក្យ​គន្លឹះ រូបភាព ទីតាំង​នានា​ជាដើម តែ​ដើម្បី​ស្វែងរក​តើ​យើង​ប្រើ​អ្វី? គេ​តែងតែ​ប្រើ​កម្មវិធី ឬ​គេហទំព័រ​ដែល​មាន​មុខងារ​ស្វែងរក​ពុម្ព​អក្សរ ដែល​ទាំង២​ហ្នឹង​គឺ​ប្រើ​ខួរក្បាល​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ឲ្យ​យើង តែ​មាន​ពេល​ខ្លះ​ខួរក្បាល​កុំព្យូទ័រ​ក៏​ទាល់​ដែរ។ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ស្វែងរក​ពុម្ព​អក្សរ​ដែល​យើង​ចង់​បាន​នោះ​គឺ «ឲ្យ​មនុស្ស​ជួយ​រក​ឲ្យ» ។

   dafont.com គឺ​ជា​គេហទំព័រ​ដាក់​ឲ្យ​ទាញ​យក​ពុម្ព​អក្សរ​អង់គ្លេស និង​អក្សរ​ផ្សេងៗ​ទៀត​ធំជាង​គេ ងាយស្រួល​ទាញ​យក។ ក្នុង​គេហទំព័រ​នេះ​មាន​មុខងារ​អាច​ឲ្យ​យើង Post រួបភាព​អក្សរ ដើម្បី​ឲ្យ​សមាជិក​គេ​ជួយ​ស្វែង​រក​ឲ្យ​យើង។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖


១- របៀប​ស្វែងរក​ពុម្ព​អក្សរ​អង់គ្លេស ៖

- ចូល​ទៅ http://www.dafont.com/
- ចុច​ចុះ​ឈ្មោះ​ជា​សមាជិក (ប្រើ​ពេល​ខ្លី​បំផុត)

- បំពេញ​ឈ្មោះ និង​ ពាក្យ​ការពារ​​(ដែល​មិន​ច្បាស់!!!) រួច​ចុច​ឆ្នុច Register . ពេល​នោះ​វា​នឹង​ផ្ញើ​លេខ​សំខាត់ និង​ឈ្មោះ ចូល​ទៅ Email របស់​អ្នក ដើម្បី​យក​មក Login បាន។

- ពេល​នេះ​គឺ​យើង​អាច Login បាន​ហើយ សូម​ចូល ។

- ពេល Login បាន​សម្រេច យើង​អាច​ប្ដូរ​លេខ​សំងាត់ និង​ដាក់រូប​ Profile បាន។

- សូម​ចុច​មើល​ពាក្យ Forum រួច​ចុច​លើ​ពាក្យ Font identification

- ពេល​នោះ​យើង​នឹង​ឃើញ​រូបភាព​អក្សរ ដែល​គេ​ Post សួរ​ជា​ច្រើន (បើយើង​ដឹង​យើង​ជួយ​ឆ្លើយ​ប្រាប់​គេ) សូម​ចុច​លើ​ពាក្យ New Topic ដើម្បី​បើក​ការ​សួរ។

- ដាក់​សំណួរ​នៅ​កន្លែង Subject ឧទាហរណ៍ What this font?
- ចុច​ឆ្នុច ​Browse... ដើម្បី​ទៅ​រក​រូបភាព​អក្សរ​អង់គ្លេស​ដែល​យើង​ឆ្ងល់​នោះ រួច​រាល់​ចុច​ឆ្នុច Submit ជាការស្រេច។

- ជា​ចុង​ក្រោយ​នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​រង់ចាំ​ឲ្យ​មាន​អ្នក​ឆ្លើយ​តប៕

២- របៀប​ស្វែងរក​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ ៖

- សព្វ​ថ្ងៃ​មាន​គេហទំព័រ​មួយ​ចំនួន​បាន​ខិតខំ​ប្រមូល​ពុម្ព​អក្សរ​ខ្មែរ​ទុក តែ​មិន​សូវ​ជា​សព្វ​គ្រប់​ទេ។

និង​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​មិន​បាន​ដឹង៕

សូម​អរគុណ​ដែល​បាន​ចូល​អាន!

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.