Latest Post

ក្នុង​គន្លឹះ​នេះ​គឺ​សំខាន់​សម្រាប់​អ្នក​រចនា​ពុម្ព​អក្សរ​ដែល​ចង់​យក​ពុម្ព​អក្សរ​អង់គ្លេស​ផ្សេងៗ យក​មក​ដាក់​ក្នុង​ពុម្ព​អក្សរ​ខ្មែរ​ដែល​មាន​ពុម្ព​អក្សរ​អង់គ្លេស ដើម្បី​ឲ្យ​មាន​ទំហំ​ត្រូវ​គ្នា​ជាមួយ​ពុម្ព​អក្សរ​ខ្មែរ ។

របៀប​ពង្រីក និង បង្រួម​តួអក្សរ​អង់គ្លេស​នៅ​ក្នុង​កម្មវិធី FontCreator


ជំហាន​ទី ១ ៖

ជាដំបូង​ត្រូវ​ដឹង​ថា តួអក្សរ​ធំ​របស់​អង់គ្លេស និង តួអក្សរ​ខ្មែរ “ព្យញ្ជនៈ មាន​កម្ពស់​ប៉ុន្មាន (ឧ. កម្ពស់​តួអក្សរ​ធំ​របស់​អង់គ្លេស 750 ហើយ​តួអក្សរ​ខ្មែរ 1300)។

ក. គណនា​ភាគរយ​ត្រូវ​ពង្រីក
យក 1300 ចែក​នឹង 750 រួច​យក​លទ្ធផល​គុណ​នឹង 100 នោះ​យើង​នឹង​បាន 173.3333 (សូម​យក​តួលេខ​ទសភាគ​ចំនួន ៤ខ្ទង់)។
សម្គាល់ ៖ នៅក្នុង Excel ត្រូវ​វាយ =(1300/750)*100)។

ខ. គណនា​ភាគរយ​ត្រូវ​បង្រួម
យក 750 ចែក​នឹង 1300 រួច​យក​លទ្ធផល​គុណ​នឹង 100 នោះ​យើង​នឹង​បាន 57.6923 (សូម​យក​តួលេខ​ទសភាគ​ចំនួន ៤ខ្ទង់)។
សម្គាល់ ៖ នៅក្នុង Excel ត្រូវ​វាយ =(750/1300)*100)។

ជំហាន​ទី ២ ៖

  1. ជាដំបូង​ត្រូវ select តួអក្សរអង់គ្លេសដែលត្រូវពង្រីក។
  2. បន្ទាប់មក​ចូល Tools ➜ Glyph Transformer យើងនឹងឃើញប្រអប់ Transformer Wizard លេចឡើង ហើយ Option Selected ដិតខ្មៅ។
  3. ពី​ប្រអប់ Available Features សូមយក Outlines ➜ Scale រួចចុចប៊ូតុង➜ ដើម្បី​ឲ្យ​វា​បង្ហាញ​តម្លៃ ភាគរយ ដើម (default) នៅ​ក្នុង​ប្រអប់ Script “Scale (100.00, 100.00) center។
  4. យក​តម្លៃ​លេខ​ដែល​បាន​គណនា​នៅ​ចំណុច “ក” នៃជំហានទី១ (173.3333) មក​វាយ​បញ្ចូល​ក្នុង​ប្រអប់ Horizontal និង Vertical។ ធីក Preserve side bearings ដើម្បី​រក្សា​តម្​លៃវា ឱ្យ​នៅ​ដដែល។
  5. នៅ​ផ្នែក Around សូម​ជ្រើស​យក Fixed point ហើយ​រក្សាទុក (ឬកំណត់) តម្លៃ x និង y ស្មើ​នឹង​សូន្យ។
រួច​ចុច OK ជាការស្រេច។

________________________
ផ្ដល់​គន្លឹះ​ដោយ យូ ឡាណា

ឈ្មោះ : នៅ សំណាង / Samnang Nouv . អាក្បាលធំ / AKbalthom
ថ្ងៃ​ខែ​ឆ្នាំ​កំណើត : ១២ សីហា ១៩៨៨
ទីលំនៅ​បច្ចុប្បន្ន : ភ្នំពេញ , ប្រទេស​កម្ពុជា
ជំនាញ : រចនា​ពុម្ពអក្សរ​ខ្មែរ , បោះពុម្ព​អាវយឺត , អ្នក​សរសេរ​កំណត់ហេតុបណ្ដាញ (Blogger)
ទំនាក់ទំនង : +៨៥៥ ៦៩ ៥៥៦ ៨៨៧
ចំណាប់​អារម្មណ៍ : ខ្ញុំ​ដើម​ឡើយ​មិន​ចេះ​អ្វី​ទេ គ្រាន់​តែ​ជា​អ្នក​ចូល​ចិត្ត​សរសេរ​អត្ថបទ​នៅ​តាម Blogger តែ​ប៉ុណ្ណោះ ។ ដោយ​ឃើញ​គេ​រចនា​ពុម្ព​អក្សរ​ខ្មែរ ក៏​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង និង​សួរ​គេ​ខ្លះ ខំប្រឹង​យក​ពេល​ទំនេរ​មក​អង្គុយ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ ទៅ​តាម​អ្វី​ដែល​ខ្លួនឯង​ចូលចិត្ត និង​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ។ សព្វថ្ងៃ​ជា​អ្នក​បោះពុម្ព​អាវយឺត ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​សល់​ពេលទំនេរ​ខ្លះៗ ​អង្គុយ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ជា​បន្ត​ទៀតដែល​ខ្លួន​ចូលចិត្ត​និង​ចង់​ឲ្យ​កើត​ជា​រូបរាង​ឡើង​មក គ្មាន​ទី​បញ្ចប់ ។

ចុច​លើ​រូបភាព​ពុម្ព​អក្សរ​ដើម្បី​មើល​ព័ត៌មាន​បន្ថែម


AKbalthom KhmerScript ជំនាន់ 1.00 (June 10, 2017)

AKbalthom KmengKmang ជំនាន់ 1.00 (May 26, 2017)

AKbalthom DaemPothi ជំនាន់ 1.00 (May 4, 2017)

AKbalthom Pheatra C5 ជំនាន់ 1.00 (April 15, 2017)

AKbalthom KrorNhanh ជំនាន់ 1.00 (March 8, 2017)

AKbalthom Koulen 2 Plus ជំនាន់ 1.00 (December 12, 2016)

AKbalthom Koulen 2 ជំនាន់ 1.00 (December 12, 2016)

AKbalthom Koulen 1 Plus ជំនាន់ 1.00 (December 12, 2016)

AKbalthom Koulen 1 ជំនាន់ 1.00 (December 12, 2016)

AKbalthom Moul 6 ជំនាន់ 1.05 (November 24, 2016)

AKbalthom KonSmao ជំនាន់ 1.00 (November 18, 2016)

AKbalthom Moul 5 ជំនាន់ 1.00 (November 10, 2016)

AKbalthom KhmerGothic ជំនាន់ 3.10 (August 17, 2016)

AKbalthom KhmerGothic ជំនាន់ 3.10 (August 17, 2016)

AKbalthom Kbach 1 ជំនាន់ 1.00 (April 21, 2016)

AKbalthom Khmer Krom ជំនាន់ 1.00 (November 21, 2015)

AKbalthom Choeung Ek ជំនាន់ 1.00 (November 16, 2015)

AKbalthom Phnom Penh ជំនាន់ 1.00 (November 12, 2015)

AKbalthom Chamnap Chhun ជំនាន់ 1.10 (July 28, 2015)

AKbalthom Kampuchearath ជំនាន់ 1.00 (May 6, 2015)

AKbalthom Moul 4 ជំនាន់ 1.10 (July 28, 2015)

AKbalthom Moul 3 ជំនាន់ 1.10 (July 28, 2015)

AKbalthom Moul 2 ជំនាន់ 1.10 (July 28, 2015)

AKbalthom Moul 1 Plus ជំនាន់ 1.10 (July 28, 2015)

AKbalthom Moul 1 ជំនាន់ 1.10 (July 28, 2015)

AKbalthom Vicheka ជំនាន់ 1.00 (June 14, 2015)

AKbalthom Phnom Sampow ជំនាន់ 1.00 (June 9, 2015)

AKbalthom Molleak 3 ជំនាន់ 1.10 (August 11, 2015)

AKbalthom Molleak 2 ជំនាន់ 1.00 (May 29, 2015)

Akbalthom Molleak 1 ជំនាន់ 1.00 (May 15, 2015)

AKbalthom Kbach ជំនាន់ 3.10 (April 30, 2015)

AKbalthom SuperheroKH ជំនាន់ 3.00 (August 31, 2014)

AKbalthom Superhero ជំនាន់ 3.00 (August 31, 2014)

AKbalthom Seoul ជំនាន់ 3.00 (August 31, 2014)

AKbalthom Ream ជំនាន់ 3.00 (August 31, 2014)

AKbalthom KhmerNew ជំនាន់ 3.00 (August 31, 2014)

AKbalthom KhmerLight ជំនាន់ 3.00 (August 31, 2014)

AKbalthom KhmerLer ជំនាន់ 3.00 (August 31, 2014)

AKbalthom KhmerHand ជំនាន់ 3.00 (August 31, 2014)

AKbalthom HighSchool-Fun ជំនាន់ 3.00 (August 31, 2014)

AKbalthom HighSchool-Frame ជំនាន់ 3.00 (August 31, 2014)

AKbalthom HighSchool ជំនាន់ 3.00 (August 31, 2014)

AKbalthom Freehand ជំនាន់ 3.00 (August 31, 2014)

AKbalthom Korea ជំនាន់ 1.1 (12 August 2012)

AKbalthom TNRB ជំនាន់ 1.1 (12 August 2012)


ព័ត៌មាន​អំពី​ពុម្ព​អក្សរ :

- ឈ្មោះ : AKbalthom KhmerScript
- ជំនាន់ : 1.00 (June 10, 2017)
- អ្នក​រចនាពុម្ព : អាក្បាលធំ / AKbalthom
- ដើរ​លើ​ប្រព័ន្ធ : Windows OS និង Mac OS
- តួ​អក្សរ : អក្សរ​ខ្មែរ និង​ អង់គ្លេស (ប្រហាក់ប្រហែល)
- ទំនាក់ទំនង​ទិញ​​សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ​ : សូម​ចុច​ទី​នេះ

ទាញយក / Download

រក្សាសិទ្ធិ© ដោយ អាក្បាលធំ, ២០១៦. រក្សាសិទ្ធិ​គ្រប់យ៉ាង.
តំបន់​បណ្ដាញ : www.akbalthom.blogspot.com
សារ​អេឡិចត្រូនិក : akbalthom@gmail.com
ទូរស័ព្ទ​ : +855 69 556 887

៙ កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ​អាក្បាលធំ​​ ៖

+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ៖ ពុម្ពអក្សរ​ដែល​បាន​ផ្ដល់​ជូន​នេះ លោកអ្នក​អាច​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ឲ្យ​តែ​ការ​ប្រើប្រាស់​នោះ​មិន​ទាក់​ទិន​នឹង​ការ​ប្រកាន់​ពូជសាសន៍ និង អំពើ​ល្មើស​ច្បាប់។ ការ​ប្រើ​ប្រាស់​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​ទាំង​អស់​ដែល​មិន​បង្កើត​ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​តាម​បែប​មុខ​ជំនួញ មាន​ជា​អាទិ ៖
- សៀវភៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្ត​សម្រាប់​មិត្តភក្ដិ និង គ្រួសារ
- ការ​បោះ​ពុម្ព​ទាំង​ឡាយ​ដូចជា ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ អាវយឺត​សម្រាប់​ព្រះវិហារ កម្មវិធី​សប្បុរស​ធម៌ និង អង្គការ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ។

 + ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម ៖ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម មិន​ត្រូវ​បាន​អនុញ្ញាត ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​ឡើយ។ សូម​ទាក់ទង​អ្នក​បង្កើត​ពុម្ព​អក្សរ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម។ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម សំដៅ​ដល់​ការ​ប្រើប្រាស់​នៅ​ក្នុង​បរិយាកាស​ជំនួញ ដែល​រួម​មាន ៖
- នាមប័ណ្ណ ឡូហ្គោ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វេបសាយត៍ កម្មវិធី​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់​​ផ្សេងៗ ដែល​ធ្វើ​សម្រាប់​ដាក់​លក់
- ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ សម្រាប់​កម្មវិធី​ដែល​គិតថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា
- ការ​ងារ​ផ្នែក​រចនា​ក្រាហ្វិក
- សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្កើត​ចំណូល​ដោយ​ផ្ទាល់ ឬ ប្រយោល។

Copyright© by AKbalthom, 2016. All rights reserved.
Website: www.akbalthom.blogspot.com
Email: akbalthom@gmail.com
Tel: +855 69 556 887

AKbalthom Font EULA (END USER LICENSE AGREEMENT) :

+ Personal Use : The given typeface may be downloaded and used free of charge for personal use, as long as the usage is not racist or illegal. Personal use refers to all usage that does not generate financial income in a business manner, for instance:
- personal scrapbooking for yourself
- recreational websites and blogs for friends and family
- prints such as flyers, posters, t-shirts for churches, charities, and non-profit organizations

 + Commercial Use : Commercial use is not allowed without prior written permission from the respective author. Please contact the author to ask for commercial licensing. Commercial use refers to usage in a business environment, including:
- business cards, logos, advertising, websites, mobile apps for companies
- t-shirts, books, apparel that will be sold for money
- flyers, posters for events that charge admission
- freelance graphic design work
- anything that will generate direct or indirect income.

សូម​អរគុណ​ដែល​បាន​អាន​កិច្ច​ព្រមព្រៀង

ឈ្មោះ : ស៊ឹម សាគី / Sem Saky
ថ្ងៃ​ខែ​ឆ្នាំ​កំណើត :៥ ឧសភា
ទី​លំ​នៅ​បច្ចុប្បន្ន : ​ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា
ជំនាញ : រចនា​រូបភាព , បុគ្គលិក​ក្រុមហ៊ុន​ឯកជន
បណ្ដាញ​សង្គម : https://www.facebook.com/saky.ssk
ចំណាប់​អារម្មណ៍ : រីករាយ​ណាស់​ដែល​បាន​ចែករំលែក​ស្នាដៃ​របស់ខ្ញុំ​ជូន​ដល់​មិត្ត​ទាំងអស់​គ្នា​សង្ឃឹម​ថា មិត្ត​ទាំងអស់​គ្នា​នឹង​ពេញចិត្ត​នូវ​ពុម្ពអក្សរ​របស់ខ្ញុំ នឹង​រីករាយ​ក្នុង​ការ​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​របស់​អ្នក​ទាំងអស់​គ្នា។ ខ្ញុំ​នឹង​ខិតខំ​បង្កើត​នូវ​ពុម្ពអក្សរ​ខ្មែរ​យើង​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​អក្សរខ្មែរ​យើង​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​យើង​ទាំងមូល។ អរគុណ!

ចុច​លើ​រូបភាព​ពុម្ព​អក្សរ​ដើម្បី​មើល​ព័ត៌មាន​បន្ថែម


SSK Khmer Content ជំនាន់ 1.00 (June 2, 2017)

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.